ព័ត៌មានជាតិ

ឆេះផ្ទះមួយខ្នងទាំងស្រុង! ម្ដាយមីងយកគោទៅចងក្រោមផ្ទះ រួចបំពក់ភ្លើង បណ្ដាលឲ្យឆេះចំបើងឆ្លងដល់

ព្រៃវែង: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី មានករណីអគ្គិភ័យ ស្ថិតក្នុងភូមិសំរោងវត្ត ឃុំជីផុច បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំទទឹង ៧មx៨ម ប្រក់ក្បឿង ជញ្ជាំងក្តារ។

ម្ចាស់ផ្ទះឈ្មោះ ថុន ថាង ភេទប្រុស អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុ លន់ អាយុ ៤១ឆ្នាំ រស់នៅភូមិកើតហេតុ ម្ចាស់ផ្ទះទៅរកស៊ីនៅ ភ្នំពេញទាំងគ្រួសារមិននៅផ្ទះនោះទេ។

សូមបញ្ជាក់៖ ពេលនោះកម្លាំងពន្លត់អគ្គិភ័យ និងប៉ុស្តិ៍រដ្ឋបាល បានចុះជួយពន្លត់ អស់ទឹក២ រថយន្ត ទើបរល់ទាំងស្រុង មិនបណ្តាលឲ្យរាលដាលដល់ផ្ទះជិតខាងឡើយ។

មូលហេតុ៖ ឈ្មោះ ផ្លោន ទាង ភេទស្រី អាយុ ៥១ឆ្នាំ ត្រូវជាម្តាយមីងបង្កើតនៅផ្ទះក្បែរគ្នាយកគោទៅចងក្រោមផ្ទះ ឈ្មោះ ថុន ថាង និងយកចំបើងទៅដាក់ក្នុងទ្រុងឲ្យគោស៊ី ហើយបំពក់ភ្លើងក្បែរនោះ បណ្តាលឲ្យរាលដាលឆេះចំបើង ដាក់ឲ្យគោស៊ីនោះហើយ ឆេះរាលដាលដល់ផ្ទះតែម្តង ។

ការខូចខាត៖
-ស្រូវ ២តោន
-ទូរទស្សន៍ ១គ្រឿង និងបាស់មួយឈុត និងសម្ភារ:ផ្សេងៗ ទៀត សរុបទាំងផ្ទះ ប្រហែល ៣៥,០០០,០០០ ៛ (សាមសិបប្រាំលានរៀល)៕

មតិយោបល់