ពោធិ៍សាត់ៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទី មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ចំណុចលើផ្ទះដែលកំពុងសាងសង់ (ចងកនិងខ្សែនីឡុងពណ៌សជាប់និងដៃរណែងដែក )ខ្សែនីឡុងនេះជាងផ្ទះចងចោលសំរាប់យូសម្ភារៈធ្វើផ្ទះ
ស្ថិតក្នុងភូមិអន្សមក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ម៉ី វ៉ាន់ ភេទប្រុស អាយុ ៥១ឆ្នាំ ប្រពន្ធឈ្មោះ ម៉ិល អូន អាយុ ៤៩ឆ្នាំ មានកូន ៧ នាក់ ប្រុស២នាក់ ស្រី ៥នាក់។
សង្ខេបរឿងហេតុ៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ិល អូន ត្រូវជាប្រពន្ធរងគ្រោះបានបំភ្លឺថា មុនថ្ងៃកើតហេតុ២ថ្ងៃប្ដីខ្លួនរអ៊ូរទាំថាតូចចិត្តនិង ខ្មាសគេណាស់គេមកទារលុយថ្លៃទូរស័ព្ទកូនជំពាក់គេហើយទូរស័ព្ទក៏មិនបានប្រើទៀត ហើយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង៣០នាទី ក្រោយពីម្ចាស់មកទារលុយចេញផុត គាត់អង្គុយនៅលើមាត់ជណ្ដើរហើយរអ៊ូថា ពិបាកចិត្តណាស់ បន្ទាប់មកខ្លួនហៅគាត់ហូបបាយ តែគាត់មិនចុះមកទេ លុះដល់ម៉ោង ៨និង១០នាទី មិនឃើញគាត់ចុះមកខ្លួនហៅកូនបង្កើតនិងកូនធម៌ថា ទៅជួយយកគាត់មកដី តែពេលឡើងមកលើផ្ទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ។
ក្រោយការពិនិត្យសាកសព របស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសបានបញ្ជាក់ ជនរងគ្រោះពិតជាបានធ្វើ
អត្តឃាតចងកសម្លាប់ខ្លួនមែន ។
មូលហេតុ៖ វិបត្តិផ្លូវចិត្ត។
សាកសព ប្រគល់ជូនក្រុមគ្រួសារតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣៣នាទី យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់