ព័ត៌មានជាតិ

សន្តិសុខឯកជនម្នាក់ ត្រូវជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចម៉ូតូ…

ភ្នំពេញ: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោ៩ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានទទួលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ នៅចំណុចចិញ្ចើមផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២១-០១-២០២០ វេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ។

ជនសង្ស័យទី១-ឈ្មោះ ជីន ចំរៀន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀន) និងទី២ឈ្មោះ ហា វាំងធៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ សុគន្ធ រ៉ូប៊ែដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សម្ភារ:បន្សល់ទុក៖
១-ម៉ាកហ្សូមឺ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាពាក់ផ្លាកលេខ ភ្នំពេញ 1G0-9750 របស់ជនរងគ្រោះ
២-ម៉ាកហុងដាលីត ពណ៌ទឹកប្រាក់ លាយក្រហម ស៊េរីចាស់ គ្មានផ្លាកលេខ
៣-ដែកចុងស្រួចឆ្កឹះសោម៉ូតូមួយសម្រាប់ របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់