ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើសារធាតុញៀន

ភ្នំពេញ: នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីប្រើសារធាតុញៀន ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ៖
១/ផេង ភារ: ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងទា ។
២/ផេង ចាន់ធឿន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ។

វត្ថុតាំងដកហូត៖ ម្សៅសក្រាមថ្លាចំនួន ៥កញ្ចប់តូច

ជនសង្ស័យកំពុង ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងតាមច្បាប់៕

មតិយោបល់