ព័ត៌មានជាតិ

Update៖ រកសាច់ញាតិមិនទាន់ឃើញ! ករណីឃាតកម្ម សពស្ត្រីម្នាក់ ត្រូវគេសម្លាប់ច្រកចូលក្នុងបាវ នៅស្រុកបាទី

តាកែវ: កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃមួយកន្លែង ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានការភ្ញាក់ផ្អើលប្រទះឃើញសពមនុស្សស្រីម្នាក់ ត្រូវគេសម្លាប់ច្រកចូល ក្នុងបាវ ហើយយកទៅទម្លាក់ចោលក្នុងព្រៃ។

ដំណើររឿង៖ មុនកើតហេតុ គឺមានពលរដ្ឋ បានប្រទះឃើញបាវមួយ ទុកចោលនៅទីតាំងខាងលើពីរបីថ្ងៃមកហើយ ដោយមានការសង្ស័យ ទើបនាំគ្នាស្រាយមើល ក៏ឃើញសាកសពមនុស្សស្រី បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង រួចរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកោសលវិច័យជាក់ស្ដែង។
យ៉ាងណាមិញ សមត្ថកិច្ច នៅមិនទាន់សន្និដ្ឋានទេថា ជាករណីប្លន់សម្លាប់ ឬអ្វីឲ្យពិតប្រាកដទ្បើយ ។

បច្ចុប្បន្នសពមិនទាន់អាចកំណត់អត្តសញ្ញាណទេ ដោយជំនាញ កំពុងធ្វើការស្រាវជ្រាវផងដែរ៕

មតិយោបល់