ព័ត៌មានជាតិ

ម្ដាយឃើញកូនប្រុសផឹកស្រា ក៏ស្ដីឲ្យ ស្រាប់តែព្រឹកទ្បើង ឃើញចង.កសម្លាប់ខ្លួន ក្រោមផ្ទះ

កណ្តាល: នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីបុរសម្នាក់ ធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន)។

ជនរងគ្រោះឈ្មោះ ឈួន ហេង ហៅ ប៉ក់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ មានលំនៅភូមិ-ឃុំកើតហេតុ។

ដំណើររឿង៖ នៅមុនកើតហេតុ ជនរងគ្រោះ បានផឹកស្រាស្រវឹង នៅពេលនោះ ម្តាយឈ្មោះ ជា លី ភេទស្រី អាយុ៥៥ឆ្នាំ បានស្តីបន្ទោស ធ្វើឲ្យជនរងគ្រោះ បានខឹងតែមិនតមាត់អ្វីទេ ស្រាប់តែព្រឹកទ្បើងថ្ងៃកើតហេតុ ប្អូនស្រីឈ្មោះ ឈួន ឡាយ អាយុ ២៧ ឆ្នាំ បានចុះពីលើផ្ទះ មកក្រោម ដើម្បីងូតទឹកទៅធ្វើការ ស្រាប់តែឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីត្រួតពិនិត្យសព សន្និដ្ឋានថា ពិតជាបានស្លាប់ ដោយចង.កប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់