បណ្ដាញសង្គម Facebook បានទិញយកក្រុមហ៊ុន WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក ដែលជាតម្លៃមួយខ្ពស់កប់ពពក ហើយមហាជនជាច្រើនបាននិយាយថា Mark Zuckerberg ប្រហែលជាឆ្កួត ទើបទិញក្នុងតម្លៃខ្ពស់យ៉ាងនេះ ប៉ុន្តែ Mark Zuckerberg បានិយាយវាគឺថោកហើយតម្លៃនេះនោះ។

“ខ្ញុំគិតថាតម្លៃ ១៩ពាន់លានដុល្លារអាមេរិក គឺសមរម្យសម្រាប់ការទិញ WhatsApp”។ នេះជាសំដីរបស់នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានថ្លែងនៅក្នុងព្រឹត្តិការណ៍ MWC កាលពីម្សិលមិញក្នុងប្រទេសអេស្ប៉ាញ។ លោកបានបន្តទៀតថា “បើយើងប្រឹងប្រែងធ្វើវានោះ វានឹងរីកចម្រើនឡើង ហើយវានឹងក្លាយជាអាជីវកម្មដ៏ធំមួយ”។
នេះជាព័ត៌មានល្អមួយសម្រាប់អ្នកគាំទ្រ WhatsApp ទាំងអស់។ លោក Zuckerberg ក៏បានឲ្យដឹងផងដែរថា គ្រប់លក្ខណៈទាំងអស់ដែល WhatsApp ធ្លាប់មាន ពុំត្រូវបានកែប្រែនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ លោក Jan Koum សហស្ថាបនិក និងជានាយកប្រតិបត្តិ WhatsApp បានប្រកាសនូវដំណឹងល្អមួយថា នៅពាក់កណ្ដាលឆ្នាំនេះ WhatsApp នូវបញ្ចូលសេវាកម្មថ្មី ដោយអាច Call បានដូច Viber និង Skype៕
មតិយោបល់