ព័ត៌មានជាតិ

ចោរអស់លក្ខណ៍! លួចកាច់កម៉ូតូ ចំពេលសមត្ថកិច្ចចុះល្បាត ចាប់វាយខ្នោះតែម្ដង

កណ្ដាល: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៤ និង ០០នាទី ស្ថិតភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ។

ជនសង្ស័យឈ្មោះ វណ្ណា បូរិន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
– ម៉ូតូ ១ គ្រឿងម៉ាក SUZUKI nex ពណ៌សលាយទឹកក្រូច សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1U-4893 ។
– សោរលេខ ៨ រាងអក្ស L ចំនួន១។
– ដែកប្រាំមួយជ្រុងចុងសំប៉ែតចំនួន១។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចេញល្បាតតាមផ្លូវ ខណ:មកដល់ចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូតែម្នាក់ឯង ងាកមើលឆ្វេងស្តាំ គួរឲ្យសង្ស័យក៏ធ្វើការឃាត់សួរនាំ និងឆែកឃើញវត្ថុតាងនៅជាប់នឹងខ្លួនជនសង្ស័យ បន្ទាប់មកកម្លាំងជំនាញធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់