ព័ត៌មានជាតិ

ចោរលួចម៉ូតូទាំងថ្ងៃត្រង់ មានទាំងផ្លាកលេខម៉ូតូជនសង្ស័យ កាំមេរ៉ាសុវត្ថិភាព តើលោកមេប៉ុស្តិ៍ដង្កោ មានសមត្ថភាពអាចចាប់ជនសង្ស័យ យកមកផ្ដន្តាទោសបានដែរឫទេ?

ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានករណីជនសង្ស័យធ្វើសកម្មភាព លួចកាច់កម៉ូតូ ម៉ាក Beat ស៊េរីឆ្នាំ2019 របស់ជនរងគ្រោះ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8304 ទុកនៅមុខផ្ទះក្នុង បុរីឡាយ គង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ យកទៅដោយសុវត្ថិភាព ចំណែកជនសង្ស័យជិះម៉ូតូម៉ាក Click ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-9703 ។

ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានលួចបង្ហើបប្រាប់ Post News ថា ក្នុងបុរី ឡាយ គង់ មួយរយៈនេះ មានករណីបាត់ម៉ូតូជាញឹកញយ ប៉ុន្តែសមត្ថកិច្ច មិនទាន់រកឃើញនៅឡើយ ពួកគាត់រង់ចាំចម្លើយពីមន្ត្រីជំនាញ មិនដឹងពេលណាចាប់ជនសង្ស័យបានទេ? អញ្ចឹងមានតែ «កាប់បំពង់រង់ចាំទឹកភ្លៀង» ចំពោះបញ្ហាខាងលើនេះ មានទាំងផ្លាកលេខជនសង្ស័យ និងកាំមេរ៉ាសុវត្ថិភាព លោក តុន តូនី ដែលជាមេប៉ុស្តិ៍ដង្កោ អាចចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់បានដែរឫទេ? ឲ្យជនរងគ្រោះស្ងប់ចិត្ត ព្រោះរយៈពេលបួនថ្ងៃហើយ ម្ចាស់ម៉ូតូបន្តទៀតថា ក្រែងជានីតិវិធីរបស់សមត្ថកិច្ច ត្រូវការស្រាវជ្រាវប្រើពេលយូរ បើចាប់មិនបានធ្វើឲ្យពួកគាត់ អស់ជំនឿទៅលើសមត្ថកិច្ច ដែលជាមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ។ ជនរងគ្រោះ សូមណូមពរ ទៅលោកមេប៉ុស្តិ៍ដង្កោ ឲ្យមានការដឹកនាំមន្ត្រីក្រោមឱវាទ ល្បាតក្នុងមូលដ្ឋាន ជាប្រចាំផង ទាំងយប់ទាំងថ្ងៃ «កុំឲ្យគោបាត់ទើបធ្វើរបង» ប៉ុន្តែជឿជាក់ថា លោកមេប៉ុស្តិ៍មិនទុកឲ្យពលរដ្ឋរស់នៅដែនសមត្ថកិច្ច ដែលលោកគ្រប់គ្រងរិះគន់ទេ។ មានពលរដ្ឋរាយការណ៍ពីបញ្ហាល្បែងហ្គេមអនឡាញមួយកន្លែង តាមផ្លូវ២១៧ បើកជាយូរមកហើយ មិនទាន់បង្ក្រាបទេ សង្ស័យតែឆ្លើយមកវិញថា មានច្បាប់ទេ ក្រុមការងារយើង ក៏មិនទាន់ស្វែងរកប្រភពឲ្យច្បាស់នៅឡើយទេថា ដូចពលរដ្ឋលើកមកយ៉ាងណាទេ? ក្រុមការងារ Post News និងធ្វើការផ្សាយបន្តទៀត ក្នុងន័យរិះគន់ដើម្បីស្ថាបនា៕

មតិយោបល់