ព័ត៌មានជាតិ

ផ្អើលអស់បុគ្គលិកការ៉ាស់សាំងសូគីមិច និងធនាគារអេស៊ីលីដា! ឆេះរថយន្ត ក្បែរការ៉ាស់សាំង ច្រមុះជ្រូកស្ទឹងមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ២១៧ ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានករណីអគ្គិភ័យឆេះរថយន្ត ១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក V70 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-1173 ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ រថយន្តក៏រលត់។ នៅពេលនោះ អ្នកបើកបរ បានបញ្ឆេះរថយន្ត ស្រាប់តែឆ្លងចរន្ត បណ្តាលឲ្យឆេះហុយផ្សែងតែម្ដង។

ភ្លាមៗនោះ បុគ្គលិកការ៉ាស់សាំងសូគីមិច និងបុគ្គលិកធនាគារអេស៊ីលីដា បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់អស់ជាច្រើនបំពង់ នៅតែមិនរលត់ ទើបរាយការណ៍ ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍១គ្រឿង ដើម្បីជួយបាញ់ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការបាន។

ក្រោយកើតហេតុ សមត្ថកិច្ច និងអ្នកបើកបរ នាំគ្នារុញរថយន្តអែបខាង ដើម្បីសម្រួលចរាចរណ៍ ជៀសវាងការកកស្ទះ៕

មតិយោបល់