ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តម៉ាស្តារមួយគ្រឿង ជ្រុលបុកម៉ូតូPassApp ពីក្រោយពេញទំហឹងក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាស្តារ មួយគ្រឿង ជ្រុលទៅបុកម៉ូតូ PassApp ពីក្រោយពេញទំហឹង ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងត្រង់ចំណុចលើស្ពានអាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកPassApp មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HL-7873 មានទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BG-8185 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូ PassApp ពីក្រោយពេញទំហឹង បណ្ដាល ក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យអ្នកបើកបរ PassApp ខ្ទាតចេញមកខាងក្រៅរងររបួសធ្ងន់ ។ ត្រូវដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ PassApp ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ នាពេលក្រោយ ៕

មតិយោបល់