ព័ត៌មានជាតិ

ទំនងស្រវឹងស្រា ជិះម៉ូតូធ្លាក់ទឹកប្រឡាយ ដល់ស្អុយរលួយទើបមានអ្នកដឹង

ពោធិ៍សាត់: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២០ មានករណីប្រទះឃើញសាកសពស្អុយរលួយត្រូវដេកស្លាប់ក្នុងប្រឡាយទឹកក្បែរមាត់លូរ ស្ថិតភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ដំណើររឿង៖ នៅវេលាកើតហេតុ មានប្រជាពលរដ្ឋជាច្រើននាក់បានធ្វើដំណើរតាមដងផ្លូវទៅមក ប៉ុន្តែគ្មានគេចាប់អារម្មណ៍ មានតែប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរនោះបានធំខ្លិនស្អុយចំឡែក ក៏ដើររកស្រាប់តែប្រទះឃើញសាកសពជាបុរសម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹក ត្រង់ចំណុចខាងលើរួចក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។

មូលហេតុ៖ ទំនងស្រវឹងស្រា ជិះម៉ូតូធ្លាក់ទឹកទ្វារប្រឡាយដោយខ្លួនឯង។

ក្រោយទទួលបានព័ត៌មាន បានចុះដល់កន្លែងកើតហេតុពិនិត្យ ឃើញម៉ូតូ១គ្រឿងម៉ាក សង់កូរ៉េ ធ្លាក់ទៅជាមួយ ជនរងគ្រោះកំណត់អត្តសញ្ញាណមិនបានព្រោះថាសាកសពរលួយ ក៏យកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីផ្សព្វផ្សាយរកសាច់ញ្ញាតិមកទទួលយក៕

មតិយោបល់