ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងជំនាញឃាត់ខ្លួន

កោះកុង: កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបករណីចែកចាយនិងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី ស្ថិតភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន៤នាក់ និងស្ថិតភូមិ/សង្កាត់ស្ទឹងវែង ឃាត់ខ្លួនបានចំនួន២នាក់។

ជនសង្ស័យទាំង៦នាក់រួមមាន៖
១/ឈ្មោះ សុខ ផង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
២/ឈ្មោះ អ៊ុក ចាន់ធី​ ភេទប្រុស អាយុ​ ៣៥ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ២ សង្កាត់ដងទង់។
៣/ឈ្មោះ យីម សុខនី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ១ សង្កាត់ដងទង់។
៤/ឈ្មោះ ប៉ុញ សុវណ្ណ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។
៥/ឈ្មោះ កាក់ សៀង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ/សង្កាត់ស្ទឹងវែង។
៦/ឈ្មោះ នៅ សុភី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ/សង្កាត់ស្ទឹងវែង។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមសថ្លាប្រភេទ Iceចំនួន៩កញ្ជប់ យ៉ាម៉ា២គ្រាប់ និងឧបករណ៍សម្រាប់សេពសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់