ព័ត៌មានជាតិ

អ៊ី​រ៉ាក់​៖​ ​២​ ​លើក​នៃ​ការ​វាយ​ប្រ​ហា​រ​ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​ ​១៦​ ​នាក់​បាត់​បង់​ជី​វិ​ត​

គ្រឿងបំផ្ទុះចំនួនពីរលើកបានកើតឡើងផ្ទួនៗកាលពី ពេលកន្លងទៅថ្មីៗនេះ នៅតំបន់អាម៉ារ៉ា ជាជាយទីក្រុងបាដាត់របស់ប្រទេសអ៊ីរ៉ាក់។

ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា ការបំផ្ទុះទាំងពីរលើកនេះបានបណ្តាលឲ្យមនុស្សចំនួន ១៦ នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។អាជ្ញា ធរក្នុងតំបន់កើតហេតុឲ្យដឹងថា ការបំផ្ទុះលើកទីមួយត្រូវបានធ្វើឡើងដោយការដាក់គ្រឿងបំផ្ទុះ បង្កប់តាមរថយន្តតូចមួយគ្រឿង និងត្រូវបានគេបញ្ជាបំផ្ទុះពីចម្ងាយនៅពេលក្រុមអ្នកដង្ហែរធម្ម យាត្រារបស់ពួកនីកាយអ៊ីស្លាមស៊ីអ៊ីតជួបជុំគ្នា។

រីឯការ បំផ្ទុះលើកទីពីរ ក៏ត្រូវបានក្រុមវាយប្រហារដាក់គ្រឿងបំផ្ទុះតាមរថយន្តតូចមួយ គ្រឿងដូចគ្នានេះដែរ ដែលធ្វើឡើងនៅក្នុងទីផ្សារមួយកន្លែង នៃតំបន់នោះ។

នេះជាការវាយប្រហារមួយយ៉ាងខ្លាំងខ្លា តាមរយៈការដាក់គ្រឿងបំផ្ទុះ ការវាយប្រហារអត្តឃាត និងការបាញ់ប្រហារនៅពាសពេញប្រទេសក្នុងរយៈពេលមួយថ្ងៃ កាលពីថ្ងៃអាទិត្យម្សិល ។ ហើយការវាយប្រហារនេះបង្ករឡើងដោយពួកអ៊ីស្លាមនីកាយស៊ុននី និងពួកអាល់កៃដា ដែលកំពុងមានបញ្ហាតានតឹងជាមួយពួកអ៊ីស្លាមនីកាយស៊ីអ៊ីតនៅក្នុង ប្រទេសអ៊ីរ៉ាក់៕

 

មតិយោបល់