ព័ត៌មានជាតិ

បុកបន្តកន្ទុយគ្នា២គ្រឿងរវាងរថយន្តធុនធំ បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ព្រះសីហនុ: កាលពីវេលាម៉ោង០៥និង០០ នាទីល្ងាច ថ្ងៃទី២២ មករា ឆ្នាំ២០២០ លើផ្លូវបេតុង(អាឡាំងឌីឡុង) ព្រំប្រទល់ភូមិ០៦ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំ២គ្រឿងបុកបន្តកន្ទុយគ្នា និងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងពីរយ៉ាងដំណំ។

ហេតុការណ៍នេះបង្កឡើងដោយរថយន្តធុនធំមួយគ្រឿងម៉ាកHyundai ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-0980 បានបុកពីគីក្រោយគូទរថយន្តធុនធំមួយគ្រឿងទៀតបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងចំណុចផ្លូវចំណោតម៉ាកHyundai ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3136 បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុតៃកុងរថយន្តបង្កម្នាក់និងព្រូម្នាក់បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តនិងនិងកន្លែងកើតហេតុ៕

 

មតិយោបល់