ភ្នំពេញៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រ មានករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) ចំណុចផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
១-ជនសង្ស័យឈ្មោះ អែម រិន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ យិន សារី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ដែកលួសសរសៃចំនួន ២កំណាត់ (ជារបស់ជនសង្ស័យឈ្មោះ យិន សារី) និងដែកចុងស្រួចចំនួន០១ដើម, សោទីបលេខ៨ចំនួន០១ដើម (ជារបស់ជនសង្ស័យឈ្មោះ អែម រិន ) ។
ហេតុការណ៍៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីយប់ កម្លាំងនគរបាល ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចផ្លូវ បេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បាន ប្រទះឃើញជនសង្ស័យឈ្មោះ អែម រិន ភេទប្រុស អាយុ ២៣ឆ្នាំ និងជនសង្ស័យឈ្មោះ យិន សាវី ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ ក៏ហៅត្រួតពិនិត្យឃើញមានដែកចុងស្រួចចំនួន ០១ដើម និងសោទីបលេខ៨ ចំនួន ០១ដើម នៅក្នុងខ្លួនជនសង្ស័យមានដែកលួសចំនួន០២ កំណាត់ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការឃាត់ខ្លួនយកមកធ្វើសាកសួរតែម្តង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់