សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់រួចនៅតាមបណ្ដាផ្សារទំនើបចំនួន ២ទីតាំង គឺ ផ្សារអាស៊ី និង ផ្សារទំនើបថៃហ៊ួត ដែលស្ថិតនៅសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។
គោលបំណងនៃការចុះអនុវត្តនេះ បានធ្វើការពិនិត្យស្លាកថ្លៃលក់ជាប្រាក់រៀល ការអនុវត្តអនុក្រិត១៣៣ របស់ក្រសួងសុខាភិបាល ស្ដីពី ការផ្សព្វផ្សាយការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងការពិនិត្យកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ការវេចខ្ចប់ និងការរក្សាទុកទំនិញ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា៖
១.ពុំទាន់មានការអនុវត្តការបិទស្លាកថ្លៃជាប្រាក់រៀលបានត្រឹមត្រូវតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅឡើយទេ។ ដោយមន្រ្ដីបានណែនាំ និងជំរុញឲ្យគាត់ដាក់បិទស្លាកថ្លៃជាប្រាក់រៀលឲ្យបានល្អប្រសើរវិញ។
២. មានភាពមិនប្រក្រតីចំពោះផលិតផលម្សៅទឹកដោះគោមួយចំនួន សំរាប់កុមារអាយុ២-៧ឆ្នាំ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវទេ៕
មតិយោបល់