ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

0

កំពង់ធំ: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៧២-១៧៣ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុករថយន្តបើកបរបត់ឆ្វេង ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យរបួសធ្ងន់ ០១នាក់។

រថយន្តម៉ាក TITAN ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2A-2037 បើកបរដោយឈ្មោះ សន រ៉ា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គ្មានរបួស) បាននាំ ខ្លួនទៅអធិការធ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីសួរបំភ្លឺ ។
ម៉ូតូម៉ាក ហុងដា SCOOPY ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហួន ចាន់វិបុត្រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) ពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្តបត់ឆ្វេងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូមានល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ​ ដើម្បីកសាងដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់