ភ្នំពេញ: នៅវេលាម៉ោង ១១និង ២២នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្តលុចស៊ីសម៉ាក RX330 ស៊េរី ឆ្នាំ ២០០៥ ពណ៌ស ពាក់ផ្លាកលេខ 2BC-8965 កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងែទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ ខណ្ឌជ្រោយចង្វារមួយរយ:នេះ ឃើញថា សម្បូរទៅដោយចោរឆក់លួច និងល្បែងស៊ីសងជាញឹកញយ ធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភ ដេកមិនលក់បក់មិនល្ហើយ ដោយសារសមត្ថកិច្ច មិនអាចទប់ស្កាត់បទល្មើសបាន តើឲ្យពួកគាត់សង្ឈឹមទុកចិត្តភូមិឃុំមានសុវត្ថិភាព នៅត្រង់ណា។
ជាងនេះទៀត ពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ សូមសំណូមពរទៅលោក សៀម សុត្ថាវុធ អធិការខណ្ឌ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទ ល្បាតទប់ស្កាត់ក្នុងមូលដ្ឋាន ជាប្រចាំផង ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្ដៅ មិនមែនធ្វើឲ្យតែល្អមើល ជាក់ស្ដែងដូចករណីខាងលើស្រាប់ មានទាំងកាមេរ៉ាសុវត្ថិភាព តើសមត្ថកិច្ច អាចចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសបានដែរឬទេ? បើមិនដូច្នោះ ពលរដ្ឋ នឹងនៅតែបន្តរិះគន់រឿងដដែល៕

