បរទេស៖ មានឱកាសនាំមុខមុនក្នុងការប្រកួតប៉ះជាមួយនឹងអៀរឡង់តាំងតែពីនាទីទី១៥ប៉ុន្តែកំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 បានធ្វើឲ្យខកខានបាល់ពិន័យ១១ម៉ែត្រនិងត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីវ័យទើប១៩ឆ្នាំ G.Bazunu។
ការប្រកួតអូសបន្លាយរហូតដល់ចុងម៉ោងនៃតង់ទី១ប៉ទុយហ្គាល់បានរបូតបាល់១គ្រាប់ជាការតែតបញ្ចូលទីដោយកីឡាកររបស់អៀរឡង់ J.Egan មុននឹងបញ្ចប់ការប្រកួតហើយបន្តចូលការប្រកួតតង់ទី២។
ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយនៅតង់ទី២នេះរហូតទៅដល់នាទីទី៨៩ទើបប៉ទុយហ្គាល់អាចបំបែកពងមាន់បានដោយតាមពីក្រោយបាន១គ្រាប់ពីសំណាក់គ្រាប់បាល់បញ្ចូលទីដោយការតែរបស់ CR7 ហើយមិនបានប៉ុន្មាននាទីទីផងនៅនាទីទី៩០បូក៦ទៅហើយកីឡាករ CR7 ក៏បានតែតបាល់មួយគ្រាប់ទៀតយ៉ាងអស្ចារ្យជួយឲ្យជម្រើសជាតិយកឈ្នះការប្រកួតនេះទាំងប្រផិតប្រផោយ៕
មតិយោបល់