ព័ត៌មានជាតិ

ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់អត់ទ្រាំនឹងប្ដីវាយធ្វើបាបមិនបាន នាំកូនរត់ពីប្រទេសម៉ាឡេស៊ី មករស់នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០
​យោងលិខិតលេខ​ ០១៦​ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារ​អនីតិជន​ ស្នើរឲ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
​ជួយស៊ើបអង្កេតស្រាវជ្រាវរកកុមារាពីរនាក់​ ដែលសង្ស័យថា​ត្រូវ​ម្ដាយយកពីប្រទេសម៉ាឡេស៊ី​មកកម្ពុជា​ កំពុង​ស្នាក់នៅក្នុងខេត្តកោះកុង ។

ម្ដាយឈ្មោះ Saliha Binti Salleh និងកុមារាទាំងពីរ ៖
១/ឈ្មោះ Muhammad Paqih Fidin Bin Mahama​ Amza អាយុ ៣ ឆ្នាំ ។
២/ឈ្មោះ Muhammad Umer Alhaliz​ Bin Mahamad Amzar អាយុ ៤ ឆ្នាំ ។
ត្រូវ​បាន​ម្តាយ​យកមក​ ស្នាក់នៅផ្ទះជីដូនជីតា​ របស់ពួកគេក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នៅពេល​កម្លាំង​សមត្ថកិច្ច​ជំនាញ ហៅមក​សាក​សួរ​ ម្ដាយក្មេងប្រុសទាំងពីរបានបំភ្លឺប្រាប់ថា​ ៖​ ខ្លួនជា​ជនជាតិ​ខ្មែរ​ឥស្លាម​ បានទៅរស់នៅប្រទេសម៉ាឡេស៊ី​ ជាមួយឪពុកម្ដាយបង្កើត​តាំងពីអាយុ ៤ឆ្នាំ មកម្លេះ​ ពីព្រោះពួកគាត់​ទៅរកស៊ីនៅទីនោះ​ រហូតដល់ឆ្នាំ ២០១៥ ខ្លួនបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិម៉ាឡេ
ស៊ីម្នាក់ ឈ្មោះ អាំ ហ្សិត អាយុ ២៨ ឆ្នាំ មានទីលំនៅ ខេត្តប៉ាហាំង ប្រទេសម៉ាឡេស៊ី រស់នៅជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំ មានកូនចំនួន ៣នាក់ ស្រី ១នាក់ ប្ដីរបស់ខ្លួនបានជួលផ្ទះសំណាក់ និងសណ្ឋាគារដើម្បីស្នាក់នៅហើយចេញទៅបាត់ៗ លុះត្រឡប់មកវិញរករឿងឈ្លោះវាយខ្លួន និងកូន ហើយបានដកដាវភ្ជង់គំរាមសម្លាប់ ស្ទើរ​រាល់​ថ្ងៃ​ ដោយហាមមិនឲ្យខ្លួន​ និងកូនចេញទៅក្រៅបន្ទប់ និងមិនឲ្យខ្លួនជួបនឹងឪពុកម្ដាយទៀត ពេលឈ្លោះគ្នាម្ដងៗជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចម៉ាឡេស៊ីដែរ តែគេមិនបានដោះស្រាយឲ្យទេ​ ពីព្រោះជនរងគ្រោះជាជនអន្តោប្រវេសន៍។
​ដោយអត់​ទ្រាំ​ពុំបានក៏នាំ​កូនប្រុសទាំង២យកមក​ស្រុកខ្មែរ​ ដោយ​បាន​ធ្វើការសំណូមពរដល់សមត្ថកិច្ចថាមិនត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញទេ​ សុខចិត្តរស់នៅស្រុកខ្មែរវិញ និងមិនប្ដឹងផ្ដល់អ្វីទាំងអស់​ ហើយបច្ចុប្បន្ន​កំពុង​ពពោះទារក​អាយុ​ ៩​ ខែ៕

មតិយោបល់