ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់

កំពង់ឆ្នាំងៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខខ្លោងទ្វារចូលវត្តបាញ់ឆ្គោល ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ ខណៈពេលនេះ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីសម្រួលចរាចរណ៍ និងហៅរថយន្តសង្គ្រោះបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្ត៕

មតិយោបល់