ព័ត៌មានជាតិ

អុជធូបទៀនធ្វេសប្រហែល បង្កជាអគ្គិភ័យឆាបឆេះកុដិព្រះសង្ឃ អស់ចំនួនមួយខ្នងទាំងស្រុង

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០ នាទី មានករណីអគ្គភ័យ ឆាបឆេះកុដិលោកនៅវត្តព្រះធាតុ ស្ថិតក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួនមួយខ្នងមានទំហំ ៨ × ៦ ម៉ែត្រ ធ្វើពីធ្វើឈើប្រក់ហ្វីប្រូ ។ បណ្ដាលឱ្យឆេះអស់ទាំងស្រុង និងសម្ភារ:ក្នុងកុដិ ឆេះលុយអស់ ៦០ម៉ឺនរៀល សម្ភារ:របស់ព្រះសង្ឃប្រហែល ៣លានរៀល។

មូលហេតុ៖ គឺបណ្ដាលមកពី អុជធូបទៀនធ្វេសប្រហែល បណ្ដាលឱ្យឆាបឆេះ ។

ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានជួយអន្តរាគមន៍ ពន្លត់ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ទើបរលត់អស់ទាំងស្រុង និងមិនឆេះរាលដាលបន្ត ៕

មតិយោបល់