ព័ត៌មានជាតិ

ករណីជនជាតិព្នងម្នាក់រើសបានកាំភ្លើង AK មួយដើម នៅក្នុងរន្ធឈើ

មណ្ឌលគិរី: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ អនុប្រធានភូមិពូហ៊ូងបានយកកាំភ្លើងម៉ាក AK មួយដើម ស្វាយបទលេខ ១៦០៦២៧ ដែលឈ្មោះ អ្យុយ ខាំ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ប្រទះឃើញ និងជាអ្នករើសបាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទីយប់ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងដើមស្រឡៅជិតដើមជ័ររបស់ខ្លួន ខណ:ពេលដើរទៅជាជ័រចំណុចកើតហេតុ យកទៅប្រគល់ជូនសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ដើម្បីរក្សាទុកតាមនីតិវិធី៕

មតិយោបល់