ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ ដកហូតសាច់ជ្រូកព្រៃ និងកាំក្រម៉ា ជាង៤០គីឡូក្រាម នៅហាង «ជើងភ្នំត្រជាក់ចិត្ត»

ព្រះសីហនុៈ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ សហការជាមួយអង្គការវ៉ាយអេត ចុះត្រួតពិនិត្យនិងឆែកឆេររុករកវត្ថុតាងសត្វព្រៃ ត្រង់ចំណុចហាងជើងភ្នំត្រជាក់ចិត្ត ស្ថិតភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖
-សាច់ជ្រូកព្រៃស្រស់ចំនួន ១៦,០០គីឡូក្រាម។
-សាច់កាំប្រម៉ាស្រស់ ១៤,៥០គីឡូក្រាម។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់