ព័ត៌មានជាតិ

យុវជនចំនួន៤នាក់ ចែកចាយនិងប្រើប្រាស់សារធាតុ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ព្រះវិហារៈ កម្លាំងជំនាញបានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ ឈិន ថុន ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ ជាងសំណង់។
២/ឈ្មោះ ស៊ុម សុខឡេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរជាងសំណង់។
អ្នកទាំងពីររស់នៅភូមិត្នោត ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
៣/ឈ្មោះ គ្រី ធឿន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៤/ឈ្មោះ សាំង វុទ្ធី ហៅណាក់ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

វត្ថុតាងដកហូតបាន​៖
-សារធាតុញៀនម៉ាទឹកកចំនួន០៤កញ្ចប់ ស្មើរនឹង៧,៤១ក្រាម
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខចំនួន០១គ្រឿង
-សម្ភារៈសម្រាប់សេពសារធាតុញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់