ព័ត៌មានជាតិ

Update៖ គួរឲ្យអាសូរណាស់! មិនដឹងសាច់ញាតិនៅឯណាទេ បុរសម្នាក់ ដេកស្លាប់ក្នុងលូ មិនដឹងមូលហេតុ

ភ្នំពេញ: បុរសម្នាក់គ្មានទីជម្រកច្បាស់លាស់ ស្នាក់នៅគ្រប់ទីកន្លែង ត្រូវបានប្រទះឃើញ ដេកស្លាប់នៅក្នុងលូ គេទុកចោល កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ហ៊ុប អាយុប្រហែល៣០ឆ្នាំ មុខរបរគ្មាន មកស្នាក់នៅកន្លែងកើតហេតុប្រហែល២០ថ្ងៃមកហើយ ដោយបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះ បានផ្តល់បាយទឹក សម្រាប់ចញ្ចឹមជីវិត។

លុះមកដល់វេលាម៉ោងកើតហេតុ បងប្អូនប្រជាពលរដ្ឋ ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ រួចក៏រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែង៕

មតិយោបល់