សៀមរាបៈ វេលាម៉ោង ១២ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចមុខសណ្ឋាគារអង្គរហូវឺត ស្ថិតភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីម៉ូតូមួយគ្រឿងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ជនរងគ្រោះឈ្មោះ វាន់ យ៉ារី ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិរកាធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅទិញឥវាន់នៅផ្សារ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែគុបប៉េហើយឆេះតែម្ដង សំណាងគ្មានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការពន្លត់យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីកំណត់ហេតុកសាងសំណុំរឿង៕



មតិយោបល់