ព័ត៌មានជាតិ

លួចឲ្យម្ចាស់គេទាន់ ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាល: កម្លាំងនគរបាលប៉ុស្តិ៍ស្វាយជ្រំ បានចុះអន្តរាគមន៍ បង្ក្រាបករណីលួចកាបូបមួយ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះញ៉ែម សារឿន ហៅពេទ្យទិត្យ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ វឿង ដាវីត ហៅ វីត ភេទប្រុស​ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិឃុំកើតហេតុខាងលើ ព្រមទាំងដកហូតបានវត្ថុតាងមាន កាបូបស្ពាយដាក់លុយចំនួន១ ក្នុងកាបូបមានប្រាក់ដុល្លារ៤០ដុល្លារ និងប្រាក់រៀល២០០០០រៀល ដែកសម្រាប់ថ្ពួកចំនួន១ ខ្សែពណ៌ខ្មៅចំនួន១ ទុយយោជរ័ពណ៌ខៀវចំនួន១ដើម។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានផ្លោះរបងចូលក្នុងផ្ទះរបស់ជនរងគ្រោះ ហើយយកដែកចងភ្ជាប់នឹងទុយយោ ថ្ពួកយកកាបូបលុយជនរងគ្រោះតាមបង្អួច ពេលនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោព្រមទាំងរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយជ្រំ៕

ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ព័ទ្ធចាប់ជនសង្ស័យបាន ព្រមទាំងដកហូតវត្ថុតាង ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី៕

លួចកាបូប

លួចកាបូប

លួចកាបូប

លួចកាបូប

មតិយោបល់