ព័ត៌មានជាតិ

កុកភ្លេចជុង តែជុងមិនភ្លេចកុក! ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាបូបលុយ រត់គេចមកជាយូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ១ និង ៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច កាលពីវេលាម៉ោង ២ និង ៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២៤០ ស្ថិតភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជួង សំអាត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខូវ ធាវី ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិវាលវង់ ឃុំកំពង់សៀម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

វត្ថុតាងដកហូតបាន៖ ម៉ូតូមួយគ្រឿងម៉ាក ស្តូបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-8112 របស់ជនសង្ស័យ។

សម្ភារ:បាត់បង់៖
-កាបូបដៃមួយមានលុយចំនួន៥៧០០ដុល្លា
-អត្តសញ្ញាណប័ណ្ណខ្មែរ
-ប័ណ្ណបើកបរមួយនិងឯកសារមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ ស្រាវជ្រាវរកបក្ខពួក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់