ផ្ទះ ព័ត៌មានជាតិ របួសធ្ងន់ទាំង...

របួសធ្ងន់ទាំងសងខាងនៅស្រុកអង្គរបូរី

0

តាកែវ: ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦ និង៤០នាទី នៅលើផ្លូវលំ ស្ថិត ក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូនិងម៉ូតូ មួយមានទិសដៅផ្ទុយគ្នាពីលិចទៅកើតម៉ាកស៊ុយសូគី ស្មាស ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-1599 មានទិសដៅ ពីលិចទៅកើត បើកបរដោយឈ្មោះសែម ស៊ីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ (មិនពាក់មួកសុវត្ថិភាព) របួសត្រង់មុខ ។
-អ្នករួមដំណើរ០១នាក់ឈ្មោះអឹម ង៉ាម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព) របួសស្រាល។
ជនរងគ្រោះទាំងពីរ ត្រូវបានសាច់ញ្ញាត្តិ បញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកស្រុកអង្គរបូរី។
បានបុកជាមួយ៖
-ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-9562 មានទិសដៅ ពីកើតទៅលិច បើកបរដោយឈ្មោះ អុំ ជាវ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព)របួសធ្ងន់ របួសក្បាល ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម។
-ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1N-5863 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ហង្ស ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)របួសមុខ ។
-អ្នករួមដំណើរ០១នាក់ឈ្មោះ អុំ ពៅ ភេទស្រីអាយុ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)របួសមុខ ។ ជនរងគ្រោះទាំងពីរ ត្រូវបានសាច់ញ្ញាត្តិ បញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកស្រុកអង្គរបូរី។
មូលហេតុ ៖ ល្បឿន
-វត្ថុតាងទាំងបី បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

 

 

 

មតិយោបល់