ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៩និង ១០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២ នាក់ ចំណុចផ្លូវលេខR៦(ផ្លូវរថភ្លើង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ផ្កាឈូក) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២១ និង ១០ នាទី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងកាបូបរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី មាន៖
ជនសង្ស័យ
១-ឈ្មោះ ពូន សុទ្ធី ហៅ ហ្វី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ បើករថយន្តដឹកសិស្ស
-ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
២-ឈ្មោះ ហែម ចំរើន ហៅ សក្តិ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ ដឹកឥវ៉ាន់អនឡាញ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០២០ លេខតួ លេខម៉ាស៊ីន ៨១៧៩៨២៤ ពាក់ស្លាកលេខ ភ្នំពេញ១IB ៥៥៨០
ភស្តុតាងចាប់យក
-កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន ០១ ,ប្រាក់ដុល្លារ ចំនួន ៨០ ដុល្លារអាមេរិក ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ ទឹកប្រាក់ស៊ីមកាត លេខ ០៩៥៣៧៤២៥៥ លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ និងសម្ភារៈមួយចំនួនទៀត
ជនរងគ្រោះ
ឈ្មោះ ZHANG YANLING ភេទ ស្រី អាយុ ៤១ ឆ្នាំជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នពេញ មុខរបរ ទេសចរណ៍ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាលយ័កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕






មតិយោបល់