ព័ត៌មានជាតិ

មុខសញ្ញាចោរលួចម៉ូតូ ម្នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ ខ្លួន

កោះកុង: នៅយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយ លោកវរសេនីយ៍ទោ សៀង ហ៊ អធិការនគរបាល ស្រុក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបការចែកចាយជួញដូរ គ្រឿងញៀនខុសច្បាប់ លើផ្លូវជាតិ ៤៨ ក្នុងនោះបានធ្វើការត្រួតពិនិត្យលើ រថយន្តតូច-ធំ ចំនួន ៤៣គ្រឿង និងអ្នកបើកបរម៉ូតចំនួន ២១នាក់ និង បានធ្វើឃាត់ខ្លួនមុខសញ្ញា សង្ស័យ ករណីចោរកម្មម្នាក់ឈ្មោះ ម៉ឺន ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសិដា ឃុំវិហ៊ាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ៤ សង្កាត់ដងទង់ ក្រុង ខេមរភូមិន្ទ បានធ្វើ សកម្មភាព លួចម៉ូតូរបស់ ប្រជាពលរដ្ឋ ឈ្មោះ ប្រុស ឃុត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែល កំពុង រៀបចំពិធី មង្គល ការ ឲ្យកូន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន ប្រគល់ ជូន កម្លាំង អធិការ ដ្ឋាន ក្រុង ខេមរភូមិន្ទ ចាត់ ការ តាម និតិ វិធី ច្បាប់ ចំណែក ឯ វត្ថុ តាង ប្រគល់ ជូន ម្ចាស់ ដើម វិញ ៕

 

មតិយោបល់