ព័ត៌មានជាតិ

updated:ជាងសំណង់ម្នាក់បានស្លាប់ពេលចេញពីធ្វើការ

ភ្នំពេញ :បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូវ៉ារថយន្តទាក់ដៃចង្កូតបោកដួលទៅនិងថ្នល់ កាលពីវេលា ម៉ោង៨និង១០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី២៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខច្រកចូល ក្លឹបវាយកូនហ្គោ រ៉ូយ៉ាល ភ្នំពេញ តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ អតីត:ផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុទ្ធ សៀន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅភូមិ ប៉ាកឡាំង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ.2103ជិះតែម្នាក់ឯងបានស្លាប់ចោលប្រពន្ធនិងកូនអាយុ១១ឆ្នាំ យ៉ាងអាណោចអាធ័ម។

ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់បានបើក ម៉ូតូឌ្រីមសង់មួយគ្រឿងតាមបណ្តោយមហាវិថីខាងលើទឹសដៅពីជើងទៅត្បូងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងក៏ទាក់ដៃចង្កូតដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗដោយសារមិនបាន ពាក់មួក សុវត្តិភាព ម៉ូតូខ្ទាតប្រមាណ១០ម៉ែត្រ ចំណែក រថយន្ត បាន បើករត់បាត់ស្រមោល។
តាមសំដីប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្ដីរបស់គាត់ចេញពីធ្វើការសំណង់នៅជិតវត្តភ្នៀត ក្នុងគោលបំណង ទៅបន្ទប់ជួលហើយស្អែកឡើងនឹងទៅស្រុកដើម្បីទិញកង់ ឲ្យកូនជិះតាមពាក្យសន្យា តែកម្មអកុសលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់ចោលប្រពន្ធនិងកូនសូម្បីតែពាក្យលាមួយម៉ាត់ក៏មិនបានលាផងគួរឲ្យសោកស្តាយ
ណាស់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករងចាំប្រគល់ឲ្យនៅពេលក្រោយ ចំណែក សាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យប្រពន្ធដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់