ព័ត៌មានជាតិ

យុវជន៤នាក់ប្រើអំពើហិង្សាបណ្តាលរងរបួលដល់ជនរងគ្រោះត្រូវនគរបាលស្រុកបវេលឃាត់ខ្លួនអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២នឹង៤០នាទី នៅចំណុចភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវសាម៉ូរៃកាប់) កើតឡើង១លើក ដែលបង្កឡើង ដោយជនសង្ស័យចំនួន ៤នាក់ ។ សមត្ថកិច្ច បង្ក្រាបជនសង្ស័យបានចំនួន ៤នាក់
១-ឈ្មោះ សាម រដ្ឋា ហៅខ្មោចឆៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង
២-ឈ្មោះ វ៉ើន សុវត្ថិ ហៅយូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (ជនដៃដល់)
៣-ឈ្មោះ គៀន ហួឈីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង
៤-ឈ្មោះ កែម ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រះទឹក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង
បានធ្វើសកម្មភាពយកដាវសាម៉ូរៃកាប់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ សី ស៊ីវម៉ិញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលរងរបួសដាច់រយៈត្រង់ចង្កេះផ្នែកខាងស្តាំ (របួសស្រាល) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។ បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន​ អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតបានដាវសាម៉ូរៃចំនួន ១ជាវត្ថុតាង។ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់