ព័ត៌មានជាតិ

ប្អូនថ្លៃបើកគោយន្តកន្ត្រៃដឹកអុសពេញអិលកង់ថយក្រោយកិនបងថ្លៃស្លាប់

កំពង់ធំ: ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ នៅចំណុចភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

បងនិងប្អូនថ្លៃនាំគ្នាបើកគោយន្តកន្ត្រៃដឹកអុសពេញ បើកឡើងផ្លូវក្រួសក្រហមមិនរួច ក៏រអិលកង់គោយន្តថយក្រោយកិនបងថ្លៃស្លាប់នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះ ឈ្មោះ ពៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវជាបងថ្លៃ និងម្នាក់ទៀត ឈ្មោះ ថោ ធា ភេទ ប្រុស អាយុ ២៣ឆ្នាំ ត្រូវជាប្អូនថ្លៃ ទាំងពីរនាក់ រស់នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ពួកគេបានបើកគោយន្តកន្ត្រៃ មកកាប់អុស នៅខាងលិចភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយ ១២០០ម៉ែត្រ ពេលរកអុសពេញគោយន្តហើយ ក៏បើកគោយន្ត មកឡើងផ្លូវក្រួសក្រហម ដោយដឹកធ្ងន់ពេកគោយន្តឡើងមិនរួច ប្អូនថ្លៃឈ្មោះ ថោ ធា បាន ឲ្យឈ្មោះ ពៅ ដែលត្រូវជាបងថ្លៃ យកឈើទៅកល់កង់គោយន្ត កល់កង់មិនជាប់គោយន្ត ក៏រអិលមកក្រោយបានជាន់ ឈ្មោះ ពៅ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់