ព័ត៌មានជាតិ

ព្រហ្មទណ្ឌកំរិតស្រាលរាជធានីឃាត់ខ្លួនជនសង្ស័យឆក់កាបូប២នាក់

ភ្នំពេញ:កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២១ និង ១០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២ នាក់ ចំណុចផ្លូវលេខR៦(ផ្លូវរថភ្លើង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ឆក់កាបូបស្ពាយពណ៌ផ្កាឈូក ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២១ និង ១០ នាទី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងកាបូបរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី មាន៖

ជនសង្ស័យ
១-ឈ្មោះ ពូន សុទ្ធី ហៅ ហ្វី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរបើករថយន្តដឹកសិស្ស ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ហែម ចម្រើន ហៅ សក្តិ ភេទប្រុស ជនជាតិ ខ្មែរ
មុខរបរ ដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០២០ លេខតួ លេខម៉ាស៊ីន ៨១៧៩៨២៤ ពាក់ស្លាកលេខ ភ្នំពេញ១IB ៥៥៨០

ភស្តុតាងចាប់យកកាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន ០១ ,ប្រាក់ដុល្លារ ចំនួន ៨០ ដុល្លារអាមេរិក ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ ទឹកប្រាក់ស៊ីមកាត លេខ ០៩៥៣៧៤២៥៥ លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ និងសម្ភារ:មួយចំនួនទៀត ។

ជនរងគ្រោះឈ្មោះ ZHANG YANLING ភេទ ស្រី អាយុ ៤១ ឆ្នាំជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នពេញ មុខរបរ ទេសចរណ៍ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាលយ័កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់