ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៦នាក់ ដកហូតថ្នាំញៀន១៨កញ្ចប់រថយន្ត១គ្រឿង និងម៉ូតូ៤គ្រឿង

កណ្តាល: ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង បើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ ដកហូតបានថ្នាំ​ញៀន១៨កញ្ចប់ រថយន្ដ១គ្រឿង ម៉ូតូ៤គ្រឿង ដាវ លំពែង ជញ្ជីង និងថង់ផ្លាសស្ទិចសំរាប់វិចខ្ចប់គ្រឿងញៀនជាច្រើនទៀត។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាល​ពីវេលា​ម៉ោង​១២ និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចភូមិពន់ចាន់ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យ០៦នាក់ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះសុខ សុផា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹង​ខ្យាង ស្រុកកណ្ដាលស្ទឹង មុខរបរមិនពិតប្រាកដ ។ទី២ឈ្មោះ លី គឹមសួ (ហៅតាប់)ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ។ទី៣ឈ្មោះ ជួន ឡង់ឌី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង មុខរបរមិនពិតប្រាកដ។ ទី ៤ឈ្មោះ លីគឹម សៀភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំ​កើតហេតុ មុខរបរកសិករ ។ទី៥ឈ្មោះ យូ សុខសំណាង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិកណ្ដោល ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរកសិករ ។ និងទី៦ឈ្មោះ ព្រំ ស្រីល័ក្ខ ភេទស្រីអាយុ១៨ ឆ្នាំនៅភូមិឃុំកើតហេតុ មុខរបរនៅផ្ទះ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាង រួមមានម្សៅក្រាមពណ៌សថ្លា ចំនួន ១៨កញ្ចប់ (ក្នុងនោះមាន២កញ្ចប់ធំ) ,រថយន្តម៉ាកកាមរីហើម ស៊េរីឆ្នាំ៩៣ ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 2N-6529។ ម៉ូតូ៤គ្រឿងម៉ាកSI គ្មានស្លាកលេខ ពណ៌ទឹកប្រាក់ ។ ម៉ាកZoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1FX-3018 ពណ៌ខៀវ លាយខ្មៅ។ ម៉ូតូគុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។ ម៉ូតូគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1D-4944 ។ ដាវដែក ប្រវែង៤៤សង់ទីម៉ែត្រ កាំបិតផ្លែសចុងស្រួច​ប្រវែង៣២សង់ទីម៉ែត្រ,កាំបិតបត់ផ្លែសចំនួន១ ,កាំបិតជំពុះទង់ចំនួន១, ស្លាកលេខ ម៉ូតូ១ កោះកុង 1A-0386,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២គ្រឿង, ទូរស័ព្ទម៉ាក​IPhone ពណ៌ស ០២គ្រឿង, កាបូបដៃពណ៌ខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន១, កាបូបដៃពណ៌ខ្មៅលាយក្រហមសម្រាប់ដាក់ថ្នាំញៀន១, កាបូបពណ៌ក្រហមដាក់ថ្នាំញៀន១ , រួមនឹង​សម្ភារ: សម្រាប់ប្រើប្រាស់និងសម្ភារ: វេចខ្ចប់សម្រាប់ ចែកចាយមួយចំនួនផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញស្រុកនិងខេត្ត ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់