ផ្ទះ ព័ត៌មានជាតិ ទុរស្សេខ្សែភ្...

ទុរស្សេខ្សែភ្លើងឆេះផ្ទះពលរដ្ធអស់២ខ្នង

0

កណ្តាល:មានករណីទុរស្សេខ្សែភ្លើងឆាបឆេះផ្ទះអស់០២ខ្នងដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៤៨នាទីនៅត្រង់ចំណុចភូមិកំចាត់ព្រាយឃុំភ្នំបាទ ស្រុកពញាឭ ខេត្តកណ្តាល។

រណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង
ផ្ទះទី១មានទំហំ៥មx៦ម សង់ពីឈើដំបូងប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ជាកម្មសិទ្ធិរបស់ឈ្មោះឈិន សាវី ភេទស្រី អាយុ៣៦ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ផ្ទះទី២ មានទំហំ៦មx១២ម សង់ពីឈើខាងលើ ថ្មខាងក្រោមដំបូងប្រក់សង្កសី ឆេះអស់ទាំងស្រុង ជាកម្មសិទ្ធិរបស់ឈ្មោះឃុន សាវ៉ុន ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សម្ភារ:ខូចខាតរួមមាន៖ឆេះផ្ទះ០២ ខ្នង ឆេះអស់ទាំងស្រុង,ម៉ូតូចំនួន០២គ្រឿងនិងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយ ចំនួន។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងស្មើនឹង ០៧ ម៉ែត្រគូប៖
រថយន្តអធិការដ្ឋាននគរបាលស្រុកពញាឮ០១គ្រឿង
រថយន្តរោងចក្រព្រៃឡដ៍០១គ្រឿង។

អគ្គិភ័យឆេះផ្ទះខាងលើនេះមិនមានអ្នករងគ្រោះទេហើយក៏មិនរាលដាលដល់ផ្ទះអ្នកជិតខាងដែរដោយសារមានកម្លាំងចុះអន្តរាគមន៍ជួយទាន់។

មតិយោបល់