កំពង់ចាមៈនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២០ក្នុងភូមិសំរោងឃុំអូរម្លូ.ស្រុកស្ទឹងត្រង់មានករណីគ្រោះថ្នាក់អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង
១ឈ្មោះមីនផា ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះទំហំ 8m×16m ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាតបង់សំភារៈរួមមានះ
មាសចំនួន5តំឡឹងប្រាក់ដុល្លាចំនួន40000ដុល្លាប្រាក់រៀលចំនួន70លានរៀល
និងសំភារះប្រើប្រាស់មួយចំនួនទៀត។
២ឈ្មោះលី លាង ភេទប្រុ សអាយុ៥៨ឆ្នាំ ផ្ទះទំហំ10m×16m ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានះ
ប្រាក់ដុល្លាចំនួន3000ដុល្លាម៉ាស៊ីនកិនស្រូវ១៥សេះ១គ្រឿង
ម៉ាស៊ីនធ្វើនំបញ្ចុក១៥សេះ១គ្រឿង
ស្រូវចំនួន២០បេនិងសំភារៈប្រើប្រាស់មួយចំនួន។
ក្នុងហេតុការគ្រោះថ្នាក់អគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យចំនួន05គ្រឿង
រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់១គ្រឿង
រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ១គ្រឿង
រថយន្តស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង
រថយន្តក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត១គ្រឿង
ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុអុចធូបសែនកុងម៉ា ហើយបានបិតទ្វាផ្ទះនាំគ្នាទៅភូមិបែកអន្លូងឆេះដោយភ្លើងធូប៕



មតិយោបល់