ព័ត៌មានជាតិ

ជនជាតិនីហ្សេរីយ៉ាម្នាក់បង្ករការអុកឡុកធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនឹង មាន សតិ មិន ប្រក្រតីត្រូវបានជំនាញបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ:នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីយប់ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ឈ្មោះ LUCIUS OKAFOR ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ ខណ្ឌ មានជ័យ ពីបទ បង្ករការអុកឡុកធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ នៅតាមទីសាធារណ: នឹងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ ជននេះ ចូល មក ព្រះ រាជា ណាចក្រ កម្ពុជា ប្រហែល ១០ខែ តាមច្រក ល្បៀងពីប្រទេសវៀតណាម បច្ចុប្បន្ន គ្មាន កន្លែង ស្នាក់ នៅ ពិត ប្រាកដ នឹង មាន សតិ មិន ប្រក្រតី ត្រូវ បាន បញ្ជូន ទៅ នាយកដ្ឋាន សើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។

មតិយោបល់