កណ្តាលៈ ករណីអត្តឃាតដោយចង.ក សម្លាប់ខ្លួន កើតហេតុថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង២៥នាទី
ចំណុចកើតហេតុ នៅ ក្រោមផ្ទះក្នុង ភូមិអង្គរជ័យ ឃំុបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះប៉ែន ភិនធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ
មានទីលំនៅភូមិឃំុកើតហេតុ (ស្លាប់) ។
វត្ថុតាងចាប់យកមាន៖
-ខ្សែគោ ០១ ខ្សែ ពណ៌ខ្មៅ ប្រវែង ៦ម៉ែត្រ,២៥ រ។
នៅ វេលា ម៉ោង០៨និង៤៥នាទី ជនរងគ្រោះ បានដើរទៅផ្ទះប្អូនថ្លៃស្រី ឈ្មោះ ជិម ចាន់រី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា បានប្រហែលម៉ោង ០៩និង ១៥នាទី ជនរងគ្រោះបានត្រលប់មកវិញ ជាធម្មតា ។ រហូតមកដល់ម៉ោង ១១ និង ២៥នាទី ឈ្មោះ ផល ផេត ភេទ អាយុ ៣២ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវជាប្អូនថ្លៃ បានដើរទៅផ្ទះ ជនរងគ្រោះដើម្បីទៅ អង្គុយនិយាយគ្នាលេង ជាមួយគាត់ ដែលពេលទៅដល់ក្រោមផ្ទះរបស់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ ចង.ក នៅរនូតដែកក្រោមផ្ទះ ភ្លាមនោះឈ្មោះ ផល ផេត ភេទប្រុស បានរត់ចេញពីក្រោមផ្ទះ មកមុខផ្ទះហើយបានប្រាប់មាយ្តក្មេងថា ជនរងគ្រោះបាន ចងក ស្លាប់បាត់ទៅហើយ។
រួចហើយ ក្រុមគ្រួសារសពបានរាយការណ៍ជូនសមត្តកិច្ច
ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំមេភូមិ បានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង។
ការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារ ការធ្វើ អត្តឃាត(ចងកបណ្តាលអោយស្លាប់)
ហើយក្រុមគ្រួសារបានទទួលស្គាល់ដែរ។សាកសព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់