ព័ត៌មានជាតិ

ចោរគាស់ផ្ទះលួចទូរស័ព្ទអស់ប្រមាណ៩០គ្រឿងនិងលុយ៦០ម៉ឺនរៀល

កណ្តាល:ស្របពេលពិធីបុណ្យចូលឆ្នាំចិន-វៀតណាមចូលមកដល់ស្រាប់តែមានករណីចោរកាត់ដំបូលផ្ទះលួចទូរស័ព្ទហេតុ ការណ៍នេះកើត
ឡើងនៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២០វេលាម៉ោង០១និង១៥នាទីនៅត្រង់ចំណុច
ហាងលក់ទូរសព្ទ័យីហោ ធី សំបូរ
ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ធី សំបូរ ភេទ ប្រុសអាយុ៣៩ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំ
កើតហេតុមុខរបរលក់ទូរសព្ទ័ ។
ជនសង្ស័យ មិនស្គាល់អត្តសញ្ញណ។
សម្ភារ:បាត់បង់១-ទូរស័ព្ទម៉ាកសាំសុងប្រហែល៤០គ្រឿង
២-ទូរស័ព្ទមួយទឹកម៉ាកសាំសុងប្រហែល០៦គ្រឿង

៣-ទូរសព្ទ័ម៉ាកiPhonប្រហែល២៥គ្រឿង)
៤-ទូរស័ព្ទម៉ាកoppo.ប្រហែ១៩គ្រឿង
៥-ប្រាក់ខ្មែរប្រហែល៦០០០០០
រៀល។
វត្ថុតាងចាប់យករួមមាន៖
១-អង្រឹងចំនួន០៣
២-ស្បែកជើង០១គូ
៣-អាវដៃវែខ្មៅឆ្នូតចំនួន ០១
៤-ទឹកសុទ្ឋម៉ាក វីតាល់ចំនួន ០២ ដប
៥-មាស់ពាក់មុខពណ៌ខ្មៅចំនួន ០១។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា:នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើប្រពន្ឋជនរងគ្រោះឈ្មោះ ឡេង សំឃឿន ភេទ ស្រី បានក្រោកពីដំណេកទៅរកទឹកផឹក រួចបានលឺសំឡេងចេញពីកន្លែង
ទូរដាក់ទូរស័ព្ទក៏ទៅអើតមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទូរប្រមូលយកសំភារះដូចបានរៀបរាប់ខាងលើភ្លាមៗនោះប្រពន្ឋជនរងគ្រោះបានស្រែកហៅប្តីថាមានចោរចូលផ្ទះពេលនោះជនរងគ្រោះបានស្ទុះ ចេញមកទៅបើទ្វារទី២តែត្រូវជនសង្ស័យយកខ្សែចងទ្វារពីខាងក្រៅបើកមិនរួចទើប
ជនរងគ្រោះយកកាំបិតអាផ្តាច់ចេញមកក្រៅ
ឃើញរបស់របររប៉ាត់រប៉ាយនឹងអង្រឹងចងទំលាក់ពីលើដំបូល ហើយជនរងគ្រោះបានចេញទៅក្រៅផ្ទះឃើញស្បែកជើង០១គូរនឹងអាវដៃវែ០១បន្ទាប់មកជនរងគ្រោះបានឡើងដំបូលផ្ទះឃើញទឹកសុទ្ឋម៉ាកវីតាល់ចំនួន០២ដប នឹងម៉ាស់ពណ៌ខ្មៅ ០១ ។
ភ្លាមៗនោះជនរងគ្រោះបានខលប្តឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកនៅម៉ោង ០២និង៤៥នាទីទៀបភ្លឺ៕

មតិយោបល់