ព័ត៌មានជាតិ

ចុះឆែកឆេរកន្លែងលក់ទូរស័ព្ទដៃ២កន្លែងយីហោ ហាក់សែ ចុងក្រោយមិនបានដកហូតសម្បី១គ្រឿង

ភ្នំពេញៈ សាខាគយរាជធានីភ្នំពេញបានចុះឆែកឆេរកន្លែងលក់ទូរស័ព្ទដៃ០២កន្លែង យីហោ( ហាក់សែ ) ចំងាយពីគ្នាជាង៥០ម៉ែត ដែលទីតាំងទី០១ ផ្ទះលេខ145E0 និងទីតាំងទី២ ផ្ទះលេខ131E0 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

បើតាមប្រភពពីម្ចាស់ទីតាំងលក់ទូរស័ព្ទដៃ យីហោ( ហាក់សែ ) បានឲ្យដឹងថា កន្លែងរបស់គាត់គឺជាកន្លែងលក់រាយ មិនមែនបោះដុំទេ ដូចនេះគាត់មិនបានយកទូរស័ព្ទដៃមកដាក់តាំងច្រើនទេ ហើយកន្លែងគាត់លក់តែទូរស័ព្ទដែល មានពន្ធប៉ុណ្ណោះ។

ការបញ្ចាក់ពីមន្ត្រីគយរាជធានីភ្នំពេញក៏មិនខុសពីម្ចាស់ទីតាំងខាងលើដែរ គឺទីតាំងលក់ទូរស័ព្ទដៃ យីហោ( ហាក់សែ )ខាងលើនេះ ភាភច្រើនគឺមានពន្ធ និងលិខិតស្នាម ហើយបើមានទូរស័ព្ទដៃណាដែលមិនមានពន្ធ លិខិតស្នាម និងនែនាំឲ្យម្ចាស់ទីតាំងនោះទៅបង់ពន្ធឲ្យបានត្រឹមត្រូវ។

តែបើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងនោះបានខ្សឹបខ្សៀវថា បើខាងគយមិនទទួលបាន ដំណឹងច្បាស់ថា កន្លែងលក់ទូរស័ព្ទដៃ(ហាក់ សែ)នេះបានលួចលាក់លក់ទូរស័ព្ទគេចពន្ធទេ ម្ដេចក៏មកឆែកឆេរបែបនេះ។ ហើយគាត់បាន បន្តទៀតថា ប្រហែលសាខាគយរាជធានីភ្នំពេញ ត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងនោះហើយបានជាគ្មានការដកហូតទូរស័ព្ទដៃសម្បីតែមួយគ្រឿងណាសោះឡើយ៕

https://youtu.be/ew8yKDACEPs

photo_2016-07-29_14-03-34photo_2016-07-29_14-03-32photo_2016-07-29_14-03-36photo_2016-07-29_14-03-35photo_2016-07-29_14-03-31

មតិយោបល់