ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមនិងមហាយក្សអាស៊ី ធ្វើសមយុទ្ធយោធាប្រឆាំងភេរវកម្មរួមគ្នា

វៀតណាម: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃសុក្រនេះថា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅភាគខាងជើងខេត្ត Ha Giang របស់ប្រទេសវៀត​ណាម និងក្រុមកងឯកភាពប៉ូលិសព្រំដែននៅភាគនិរតីខេត្ត Yunnan ដែលនៅជាប់ខេត្ត Wenshan របស់​មហាយក្សនៅអាស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រឆាំងភេរវកម្មរួមគ្នា។ នេះបើយោងតាម​ការ​ចេញ​ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

សមយុទ្ធយោធារួមគ្នារវាងមហាយក្សចិននិងវៀតណាម មានឈ្មោះថា Thien Thanh 2016 (Tianqiang 2016) ដោយមានការចូលរួមពីតំណាងមក​ពីក្រសួងការពារជាតិ, មេបញ្ជាការនៃ​កងទ័ព​ការពារព្រំដែន, គណៈកម្មាធិការប្រជាជន Giang Ha របស់ប្រទេសវៀតណាម បានធ្វើឡើងនៅច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ Thanh Thuy នៅខេត្ត Ha Giang នៅជាប់ព្រំដែនចិន ប្រហែល ២២០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានីហាណូយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើយោងតាមកាសែត​នៅក្នុង​ស្រុក Quan Doi Nhan Dan (កងទ័ពប្រជាជន)។

សូមបញ្ជាក់ថា ការធ្វើសមយុទ្ធនេះបានបង្ហាញនូវការជឿទុកចិត្តគ្នា​ទៅវិញទៅមករវាងកម្លាំង​ប្រដាប់អាវុធ​ប្រទេសជិតខាងទាំងពីរនេះ និងកសាងមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរពាក់ព័ន្ធនានា ដើម្បីកសាង​ក្រប​ខណ្ឌ​ច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកងកម្លាំងព្រំដែន នៅក្នុងការឆ្លើយតបទៅនឹងស្ថាន​ភាព​សង្គ្រោះបន្ទាន់​ ក៏ដូចជា ការសម្របសម្រួលក្នុងការដោះស្រាយករណីភេវកម្មផ្សេងៗ​នៅតាមបន្ទាត់​ព្រំដែនផងដែរ៕

drill china and vietnamdrill china and vietnam01

មតិយោបល់