ព័ត៌មានជាតិ

បាតុករ​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​មុខ​វិមាន​ប្រធានា​ធិបតី​អេហ្ស៊ីប

កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញនេះ មានហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី អាល់ អេហ្សាដេយស៍ អេហ្ស៊ីប ដើម្បីប្រឆាំងទៅ នឹងការចេញសេចក្តី ប្រកាសដាក់ឲ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលធ្វើ ឡើងដោយលោក ប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី រួមទាំងសេចក្តីព្រាង រដ្ឋធម្មនុញ្ញ ថ្មី ដែលត្រូវ បានតាក់តែងឡើង ដោយក្រុម ឥស្លាមនិយមនោះ។ នេះបើយោងតាមទីភ្នាក់ងារស៊ិនហួ។

ក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងរក្សាសន្តិសុខ ស្របពេលដែល ក្រុមអ្នក តវ៉ាទាំងនោះ បាន កម្ទេច រនាំងបន្ថាដែក ហើយកម្លាំងសន្តិសុខ បានប្រើប្រាស់គ្រាប់ បែកឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូង បាតុករទាំងនោះ។

អ្នកសម្របសម្រួលនៃក្រុមសម្ព័ន្ធយុវជនបដិវត្តន៍ បានប្រាប់ស៊ិនហួ ថា «យើងចង់ឲ្យប្រធានាធីបតីរបស់យើង បញ្ឈប់ការរារាំង ទៅដល់កម្លាំង នយោបាយផ្សេងទៀត ដែលបានព្យាយាម បដិសេធក្នុងការទទួលយក នូវរដ្ឋធម្មនុញ្ញថ្មី ព្រោះថារដ្ឋធម្មនុញ្ញនោះគឺ សរសេរឡើងដោយក្រុមតែមួយប៉ុណ្ណោះ គឺពួកឥស្លាម និយម។»

មតិយោបល់