ព្រះសីហនុៈ កងរាជអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលក ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រព្រឹត្តអំពើចោរកម្ម កាលពីម៉ោងជិត ១១យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅក្នុងការដ្ឋាន(ប៉េងអាន)ក្រុម៨ ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ លឹម ជៀន (ហៅ តួ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែររបរ ពុំពិតប្រាកដ រស់នៅអូរអារ៉េវ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ដកហូតវត្ថុតាងរួមមាន៖
-រទេះដឹកសម្ភារៈមួយគ្រឿង
-ក្បាលម៉ាស៊ីនត្រជាក់មួយគ្រឿង
-សោតាន់មួយឈុត
-ម៉ូទ័របូមទឹកពីរគ្រឿង
-ទូរស័ព្ទមួយគ្រឿង ព្រមទាំងឧបករណ៍សម្រាប់លួចមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ កងរាជអាវុធហត្ថកំពុងចាត់ការបន្តតាមនីតិវិធីច្បាប់៕


មតិយោបល់