ព័ត៌មានជាតិ

សុទ្ធតែក្មេងស្រីសិស្សសាលា! បើកម៉ូតូប៉ះគ្នាបណ្ដាលឲ្យរងរបួសស្រាល

តាកែវ: កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង២៥នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ម៉ូតូ និងម៉ូតូ ត្រង់ចំណុចភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេតតាកែវ ។

ម៉ូតូម៉ាក Let’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FB-5992 បើកដោយឈ្មោះ ប៉ូ ភីនិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស រងរបួសស្រាល ធ្វើដំណើរពីលិចទៅកើត ប៉ះជាមួយម៉ូតូម៉ាក Let’s ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CK-1851 អ្នកបើកបរឈ្មោះ ឌង ស្រីមាន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស រងរបួសស្រាល។ អ្នករួមដំណើរជាមួយឈ្មោះ ស៊ឹម ចន្រ្ទា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំជាមួយគ្នារងរបួសស្រាល។

ម៉ូតូម៉ាក Zoomer ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FU-1601 បើកបរដោយឈ្មោះ សៅ ម៉ារឌី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ/ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសស្រាល ។ អ្នករួមដំណើរឈ្មោះ ប៉ូង ស្រីឡាត់ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសស្រាល។

មូលហេតុ៖ បើកបរមិនប្រកាន់ស្ដាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់