ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ស្រវឹងជោគជាំ បើករត់ដឹកត្រីបុកផ្ទះពលរដ្ឋ ២ខ្នង នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង ៦និង០០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ចំណុចដីថ្មីចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានករណីរថយន្តដឹកត្រីរបស់ជនជាតិវៀតណាមមួយគ្រឿង បើកបរដោយជនជាតិវៀតណាមស្រវឹងខ្លាំងពេក បានបើកទៅបុកផ្ទះប្រជាពលរដ្ឋ ដែលមានចម្ងាយពីថ្នល់ជិត ៣០ម៉ែត្រ បង្កឲ្យផ្ទះថ្ម២ល្វែង រងការខូចខាត ។

រថយន្តបង្កម៉ាក កូរ៉េពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3D-8527 របស់ឈ្មោះ ប៊ុង ភេទប្រុស ជាម្ចាស់រថយន្ត រីឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ (ជនជាតិវៀតណាម) ត្រូវបក្ខពួកនាំចេញពីកន្លែងកើតហេតុ។

ម្ចាស់ផ្ទះឈ្មោះ កែវ សុវណ្ណារី ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ខ្សាម និងម្នាក់ទៀតឈ្មោះ ញឹក គឹមហៀង ភេទស្រីរស់នៅក្នុងភូមិឃុំជាមួយគ្នា។

សូមបញ្ជាក់៖ ករណីនេះភាគីទាំងសងខាង បានសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់