ព័ត៌មានជាតិ

iPad ថ្មី​ពីរ​ចេញ​ជាផ្លូវ​ការ​

ព្រឹត្តិការណ៍​សំខាន់ និង​ធំ​មួយ​កាលពី​ម្សិលមិញ​របស់ Apple គឺជា​ការបង្ហាញ iPad mini 2 និង iPad Air​។​

​គ្រប់​គ្នា​រំពឹង​ថា ក្រុមហ៊ុន Apple នឹង​បង្ហាញ iPad 5 តែ​ផ្ទុយទៅវិញ បែប​ជា​លេច​មុខ iPad Air ដែល​ធ្វើឲ្យ​អតិថិជន​ខកបំណង ព្រោះតែ​មិន​ទាន់​ដឹង​ពី​សមត្ថភាព​របស់ iPad Air​។​

iPad mini 2 ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​អេក្រង់ Retina display ប៉ុន្តែ​មិន​មាន Touch ID ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ​។​

iPad ថ្មី​ទាំង​ពីរ​នេះ នឹង​ចេញ​លក់​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយ iPad mini 2 មានតម្លៃ​ចាប់ពី ៣៩៩​ដុល្លារ​អាមេរិក​ឡើង ចំណែក iPad Air មានតម្លៃ​ចាប់ពី ៤៩៩​ដុល្លារ​អាមេរិក​ឡើង​៕

iPad mini 2
ipad mini 2

iPad Air
ipad air

មតិយោបល់